ព័ត៌មានជាតិ

បែកធ្លាយ! មេគយ ម៉ៅ ទ័រ កំពុងយកឈ្មោះប្រតិភូ គុណ ញឹម អនុវត្តផ្ទុយពីតួនាទី ភារកិច្ច ក្នុងជំនាញកៀបឈ្មួញ ទាញរកផលប្រយោជន៍

(ភ្នំពេញ) ÷ប្រភពថ្មីៗមន្ដ្រីគយតូចតាចបានបង្ហើបឲ្យដឹងថា ប្រេងគេចពន្ធ ប្រេងម៉ាស៊ីន ហូរចូលតាមច្រកព្រំដែន មានទាំងតាមជើងទឹក ជើងគោក នៅតែមានអំពើរត់ពន្ធ តាមរយៈការឃុបឃិតគ្នា រវាងឈ្មួញ និងខាងគយតាមព្រំដែន ច្រកទ្វារនោះជាដើម គឺលោកមេគយឈ្មោះ ម៉ៅ ទ័រ មានឋានៈ ជាប្រធានការិយាល័យបង្ការ និងបង្ក្រាបផលិតផលតេលសិលា នាយកដ្ឋានរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនសូវជាយកចិត្តទុកដាក់បង្ក្រាបដើម្បីប្រមូលពន្ធជូនរដ្ឋទេ ដោយសារសកម្មភាពទាំងនោះ សុទ្ធតែជាឆ្នាំងបាយរបស់ខ្លួន។

នេះជាការលើកឡើងពីក្រុមឈ្មួញមួយចំនួនខឹងសម្បារ និងមេគយរូបនេះ ថាចរិកមានវប្បធម៌ «គោះទឹកបង្អើលត្រី» ចាប់ក៏ចាប់ ទាមទារឱ្យបង់ខែក៏ប្រឹង ពិសេសមួយម៉ាត់ណា ក៏យកឈ្មោះ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីអំណាច ឥទ្ធិពល គ្របដណ្តបឈ្មួញ បំពេញបំណងទាញយកប្រភពសេដ្ឋកិច្ចសម្រាប់បុគ្គល និងក្រុមខ្លួនយ៉ាងអនាធិបតេយ្យ ជ្រកក្រោមរូបភាពប្រតិបត្តិការ បង្ក្រាបរកចំណូលបង់ពន្ធជូនរដ្ឋ។

ប៉ុន្មានថ្ងៃនេះ ទោះជាក្រុមលោក ម៉ៅ ទ័រ ប្រធានការិយាល័យបង្ការ និងបង្ក្រាបផលិតផលតេលសិលា នាយកដ្ឋានរដ្ឋាករ មិនបង្ក្រាបការនាំចូលតាមព្រំដែនក៏ដោយ នូវសកម្មភាព ប្រេង និងប្រេងម៉ាស៊ីន បែរជាប្រើវិធានការមកចាំចាប់ការដឹកប្រេងម៉ាសុីន ដែលឈ្មួញបានដឹកនៅក្នុងរាជធានីភ្នំពេញ និងការសុីឈ្នួលដឹកទៅឱ្យម៉ូយ ក្នុងម្តង ១០កេស ២០កេស ឬ៣កេស ជាយុទ្ធសាស្ត្រទាញយកនុយធំឱ្យបាន (គឺដាក់ខែ)..!។

ឈ្មួញបានបញ្ជាក់ថា៖ តាមឃ្លាំងធំៗមិនហ៊ានទេ ដល់ពេលមានការដឹកចេញតាមឡានតូចៗ ក្នុងរាជធានីភ្នំពេញ​ គឺលោក លោក ម៉ៅ ទ័រ ដឹកនាំមន្ត្រីរបស់ខ្លួន ពី៤ទៅ៦នាក់ចុះចាប់ ធ្វើកំណត់ហេតុបង្ខំឱ្យតៃកុងឡានផ្តិតមេដៃ ឱ្យទទួលស្គាល់ថា ជាទំនិញគ្មានពន្ធនាំចូល ឬដាក់តែមពន្ធក្លែងក្លាយ ក្នុងកំណត់ហេតុបទល្មើសច្បាប់គយ។

ឡានជាមធ្យោបាយដើរល្បាតចាប់ឈ្មួញមិនបានបង់ខែ គឺម៉ាក Corola ពណ៌ទឹកប្រាក់ស៊េរីឆ្នាំ៩៧។

ឈ្មួញរិៈគន់ថា៖ ប្រហែលទើបឡើងមកថ្មីអស់ច្រើន ទើបសម្រុកប្រើវិធានចាប់ក៏ចាប់ ឱ្យបង់ខែក៏បង់ ដោយឡែក តាមព្រំដែនហូរចូលប្រេងប្រេងម៉ាស៊ីន រត់ពន្ធម្តេចមិនបង្ក្រាប ដែលមានស្ថិតិយ៉ាងច្បាស់ពីមុខសញ្ញាឈ្មួញនោះក្នុងដៃរបស់ខ្លួន ? ឈ្មួញបន្តថា៖ ស្ថិតក្នុងសម័យកូវីដ-១៩ គួរណាស់មានកត្តាយោគយល់ឈ្មួញខ្លះផង ម្យ៉ាងទៀតកុំយកឈ្មោះប្រតិភូអគ្គនាយកមកប្រើអី បើខ្លួននិងបក្ខពួកគិតរឿងទាញយកផលប្រយោជន៍បុគ្គលនោះ។

ពាក់ព័ន្ធករណីឈ្មួញលើកឡើងខាងលើ អង្គភាពយើងមិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោក ម៉ៅ ទ័រ ប្រធានការិយាល័យបង្ការ និងបង្ក្រាបផលិតផលតេលសិលា នាយកដ្ឋានរដ្ឋាករ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយទទួលចូលមានអ្នកលើកបញ្ជាក់ថា៖ «គាត់មិនមែនជា ម៉ៅ ទ័រ»។

ឈ្មួញបានបង្ហើបថា លោក ម៉ៅ ទ័រ មិនត្រឹមតែយកឈ្មោះប្រតិភូ គុណ ញឹម មកប្រើទេ ថែមទាំងបង្ហាញពីអំនួតថា ខ្លួនមានបងជាមនុស្សស្និទបំផុតជាមួយលោកបណ្ឌិត គុណ ញឹម ហើយអមដំណើរជាមួយជាប្រចាំ។

ករណីនេះក្នុងចេតនាបន្លាចឈ្មួញ និងពង្រឹងឥទ្ធិពលខ្លួន៕

អង្គភាពយើងទាក់ទងទៅអត់អ្នកលើក#ដោយ សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។