ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំត្រៀមដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៣

(សៀមរាប) ៖ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០០នាទីរសៀល​ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំដង្ហែក្បួន​ ដេីម្បីអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៣ ដែលខេត្តសៀមរាប ទទួលបានជ័យលាភី ចំនួន ៤អង្គភាព។

ជាមួយនឹងដង្ហែក្បួនអបអរសាទរជ័យលាភីខាងលេី​ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីរ-អង្គភាពពាក់ព័ន្ធ សាមីអង្គភាពជ័យលាភី សសយកខេត្ត កាយរិទ្ធិ កាកបាទក្រហមផងដែរ នៅ ដោយចាប់ផ្ដើមចេញដំណើរពីសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប​ នៅតាមតម្រាយផ្លូវ​ ដូចមានក្នុងផែនទី។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរ​ ដេីម្បីលេីកទឹកចិត្ត​ និងលេីកកម្ពស់ការផ្តល់សេវាធារណៈវិស័យអប់រំ និងវិស័យសុខាភិបាលដែលទទួលបានជ័យលាភីនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។