ព័ត៌មានជាតិ

ចោរដែលឆក់ទូរស័ព្ចនារីស្រស់ស្អាត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ចំនួន ៣ នាក់ កាលកើតហេតុនាងជនរងគ្រោះបានសន្យាថាបើចោរយកទូរសព្ទ័មកអោយវិញអាចពីចារណាយក ធើ្វបី្ត…!!

(ភ្នំពេញ) ៖ ជនសង្ស័យម្នាក់មុខសញ្ញាឆក់យ៉ាងសកម្ម ធ្លាប់ជាប់ពន្ធនាគារ ០៦ដង ក្នុងចំណោមបក្សពួកចំនួន០៣នាក់ ដែលសកម្មភាពឆក់ទូរស័ព្ទដៃ តារាសម្តែងស្រី នៅខណ្ឌបឹងកេងកង ត្រូវបានកំម្លាំងជំនាញ ស្រាវជ្រាវឃាត់ខ្លួន
ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣​ វេលាម៉ោង១៥:៣០នាទី កំម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ ដឹកនាំដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ នៅ​ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​​។
ជនសង្ស័យឈ្មោះ ចាន់​ សុខពៅ ហៅ​ ពៅម៉ាប់​ ភេទប្រុស ជនជាតិ​ខ្មែរ​ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ​ (មានសារធាតុញៀន) ប្រព្រឹត្តល្មើសនៅចំណុចSKY ម៉ាស្សា ​ ផ្លូវ​លេខ​៣១០ ភូមិ​១​ សង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង​ កាលពី​ថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ​២០២៣។
វត្ថុតាងចាប់យក៖ ផ្លាកលេខម៉ូតូ​០១សន្លឹង​ (ភ្នំពេញ​ ១KG-3260), មួកសុវត្ថិភាព​ ពណ៌ស​ ម៉ាក SPC ចំនួ​ន​០១​, ទូរស័ព្ទ​ម៉ាក Huawe ពណ៌ខៀវ​, ខោខៅប៊យ​ ជេីងខ្លី​ ត្រឹ​មជង្គុង​ ម៉ាកFUBU JEANS, កូនកាំបិតស្នៀតរុញ​ ម៉ាកDeli 2057, ក្រដាក់អាលុយមីញ៉ូម​ ចំនួន០១ដុំ​ និងទុយយោមួយចំនួន​ (សម្រាប់​ជក់)។
សម្ហារ:បាត់បង់៖ ទូរស័ព្ទដៃ ម៉ាកViVO ពណ៌ខៀវ​។
បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ​បាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំ​រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។