ព័ត៌មានជាតិ

បង្ក្រាបលេងល្បែងស៊ីសងខុស ច្បាប់ (ជល់មាន់​ និងអាប៉ោង) និងឃាត់ខ្លួន បានមុខ សញ្ញាចំនួន០៧នាក់ និងវត្ថុតាងមួយចំនួនទៀត !

(កំពង់ចាម) :ដោយមានបញ្ជាដោយផ្ទាល់ពីរសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១១:០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុស ច្បាប់ (ជល់មាន់​ និងអាប៉ោង) នៅចំណុចមុខផ្ទះរបស់ឈ្មោះ ឃី ឆេង ស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួន បានមុខ សញ្ញាចំនួន០៧នាក់ និងវត្ថុតាងមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។