ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម បានអញ្ជើញចុះពិនិត្យផលិតកម្មចេកអំបូងលឿង របស់ក្រុមហ៊ុន Long Mate នៅស្រុកឈូក ខេត្តកំពត

(កំពត) :កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញចុះពិនិត្យផលិតកម្មចេកអំបូងលឿង របស់ក្រុមហ៊ុន Long Mate នៅស្រុកឈូក ខេត្តកំពត ។

តាមរយ:ផលិតកម្មដំណាំនេះ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឃើញថា ក្រុមហ៊ុនបានផ្តល់ការងារនៅនឹងកន្លែដល់ប្រជាជន កាត់បន្ថយចំណាកស្រុក បង្កើនប្រាក់ចំណូល និងជួយឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ។

ក្រសួងបានគាំទ្រ និងនៅតែបន្តការផ្តល់សេវាបច្ចេកទេស និងសម្របសម្រួលស្តង់ដារក្នុងការនាំចេញ ។

ទៅថ្ងៃអនាគត ឯកឧត្តមរដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមលើកទឹកចិត្តឱ្យវិស័យឯកជនបន្តពង្រីកការវិនិយោគលើដំណាំអាទិភាពផ្សេងទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។