ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៍ខ្ពង់ខ្ពស់បំផុត!

(ព្រៃវែង) :សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំបាទ និងភរិយា តាងនាមក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពល​រដ្ឋទាំងអស់​ ក្នុងខេត្តព្រៃវែង ពិតជាមានសេចក្តីសោមនស្សរំភើបរីករាយក្រៃលែង សូមព្រះបរមរាជាអនុញ្ញាតសម្ដែងនូវអំណរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យខួប លើកទី១៨ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះបរមនាមជាព្រះប្រមុខរដ្ឋប្រកបដោយទសពិធរាជធម៌ ព្រះអង្គបានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាព្រះនិមិ្មតរូប នៃឯកភាពជាតិសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

នាឱកាសដ៏អភិសិរីវិសេសវិសាលនេះ ទូលព្រះបង្គំ ខ្ញុំបាទ និងភរិយា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាក្សត្រ សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា ចៀសផុសពីព្រះរោគាទាំងពួង។🙏🙏🙏

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។