ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺផ្កាសាយបក្សីក្នុងភូមិសាស្រ្តខេត្តព្រៃវែង

(ព្រៃវែង) ៖ រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺផ្កាសាយបក្សីក្នុងភូមិសាស្រ្តខេត្តព្រៃវែង ។

បន្ទាប់ពីកិច្ចប្រជុំ ត្រៀមបង្ការទប់ស្កាត់ការរីករាលដាលជំងឺផ្កាសាយបក្សីចប់ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នៅខេត្តព្រៃវែង រយៈពេល២ថ្ងៃ គឺចាប់ពី ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោលមាត់ទន្លេក្រុងព្រៃវែង(ចុងប៉ម) ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងមន្រ្តីរាជការជាច្រើនរូបទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។