ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ៖អ្នកជំងឺភ្នែក និងគថ្លង់ នៅខេត្តកំពង់ចាម ទទួលបានការ ព្យាបាលដោយឥតគិតថ្លៃពីអង្គការ Cambodia Vision

(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរពេទ្យខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ចើញចូលរួមក្នុងកម្មវិធី ពិនិត្យ ព្យាបាលជំងឺ​ ភ្នែក​ និងគ​ ថ្លង់​ នៅមន្ទីរពេទ្យខេត្តកំពង់ចាម​។

គូរបញ្ជាក់ថា កម្មវិធី ពិនិត្យ ព្យាបាលជំងឺ​ ភ្នែក​ និងគ​ ថ្លង់​ ខាងលើ គឺជាសេវាកម្ម ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision សហការជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមគ្រូពេទ្យល្បីៗ មកពីប្រទេសអូស្ត្រាលី ដោយចាប់ផ្តេីមធ្វើការពិនិត្យ ព្យាបាលចាប់ពីថ្ងៃទ៤ ដល់ថ្ងៃទី៩​ ធ្នូ ឆ្នាំ២០២២ តទៅ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។