ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងមន្ដ្រីពាក់ព័ន្ធអញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម

(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម និងលោកជំទាវ ម៉ា សូយុិនដា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងដោយមានការចូលរួមពីសំណាក់ ប្រតិភូក្រសួងអប់រំយុវជននិងកីឡា ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។

មណ្ឌលប្រឡងទុតិយភូមិ​ឆ្នាំ​សិក្សា ២០២២​នេះ​ មានចំនួន ១២ មណ្ឌល ក្នុងនោះមណ្ឌលមុខវិជ្ជា វិទ្យាសាស្ត្រ ចំនួន៥មណ្ឌល និងមណ្ឌលមុខវិជ្ជា វិទ្យាសាស្រ្តសង្គម ចំនួន៧មណ្ឌល ព្រមទាំងមានបេក្ខភាពប្រឡងចំនួន ៧.១១១នាក់

​តាមរបាយការណ៍របស់ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ចាម លោក លី ម៉េងសាន បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ ២០២២​នេះ​ថា​÷ ដំណើការ នៃ​ការប្រឡង​ទុតិយភូមិ​ឆ្នាំ​នេះដែរ​មន្ទីរ​បាន​បែងចែក​មណ្ឌល​ប្រឡង​ចំនួន ១២ មណ្ឌល ដោយ​ស្មើនឹង ២៨៧បន្ទប់ ភាគច្រើន​មាន​ទីតាំង​ឋិត​នៅក្នុង​ទីប្រជុំជន​ក្រុង​ទាំងអស់​ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​។​

គូរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០២២ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៥-០៦​ ខែធ្នូ ឆ្នាំ២០២២។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។