ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ជូនពរដល់ក្មួយៗបេក្ខជន-បេក្ខនារីត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ឆ្នាំ២០២២នេះ ទាំងអស់ បានប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា!

(ព្រៃវែង) ៖នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង ជូនពរដល់ក្មួយៗបេក្ខជន-បេក្ខនារីត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២នេះ ទាំងអស់ បានប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ការប្រឡងឆ្នាំ២០២២នេះ យើងបានធ្វើការរៀបចំដំណើរការទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សារាចរណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការណ៍ជាមួយមន្ត្រីសុខាភិបាលនូវវិធានសុខាភិបាល ៣ការពារនិង៣កុំ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងការចូលរួមសម្របសម្រួលពីយុវជនស្ម័គ្រចិត្ត កម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ។

ឯកឧត្តមអភិបាលខេត្ត សូមជូនពរដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ ត្រូវប្រឹងប្រែងឱ្យអស់សមត្ថភាពដែលបានសិក្សាកន្លងមក ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា ហើយឈានទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបន្ថែមទៀត និងមានឱកាសយកចំណេះវិជ្ជាទាំងអស់នេះទៅបម្រើប្រយោជន៍សង្គមនិងប្រទេសជាតិ ដើម្បីតបស្នងចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអប់រំ ក្នុងការបណ្ដុះ បណ្ដាលធនធានមនុស្សដ៏មានសក្ដានុពលនេះ សំដៅការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនទៅថ្ងៃអនាគតបន្ថែមទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។