ព័ត៌មានជាតិ

ប្រជាកសិករក្នុងខេត្តបាត់ដំបងបានចាប់ផ្តើមមុខរបរមួរចំបើងដែលអាចរកចំណូលបន្ថែមបាន

(បាត់ដំបង) ៖ក្រុមការងារការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងដឹកនាំដោយ លោក ទូច សំអុល អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម លោក ជឿន នាង មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក និង លោក វិបុល ករុណា មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក
បានចុះចងក្រងកម្រងវីដេអូបទយកការណ៍ ជាមួយម្ចាស់អាជីវកម្ម ដេប៉ូលក់ចំបើង បោះដុំ និងរាយ ផាន់ណា នៅក្នុងភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

ក្នុងបទសម្ភាសផងដែរ សម្រាប់ដេប៉ូលក់ចំបើង មានកម្មករសរុបចំនួន ១២នាក់, មានរថយន្តដឹកជញ្ជូនចំនួន ២គ្រឿង និងមានត្រាក់ទ័រភ្ជាប់ម៉ាស៊ីនមូលចំបើងចំនួន ២គ្រឿង ដែលអាចប្រមូលចំបើងបានប្រមាណ ១ ៤០០ដុំ ក្នុងមួយថ្ងៃ ហើយគាត់អាចធ្វើការលក់ចេញបានតម្លៃចន្លោះពី ២០០០៛ ទៅ ៤០០០៛ ក្នុង១ដុំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។