ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានរួមដំណើរ ជាមួយឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាប្រព័ន្ធធារាសាស្ត្រក្នុងឃុំព្រែកពោធិ​ ស្រុកស្រីសន្ធរ

(កំពង់ចាម) ៖ នារសៀលថ្ងៃទី៣ ខែមីនាឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានរួមដំណើរ ជាមួយឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាប្រព័ន្ធធារាសាស្ត្រក្នុងឃុំព្រែកពោធិ​ ស្រុកស្រីសន្ធរ ដែលគម្រោងខាងលើរួមមាន: ប្រឡាយមេ ចំនួន ១២ ខ្សែ និងប្រឡាយរង ៤៦ ខ្សែ មានប្រវែងសរុប ១០៥.៣៧ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុង មានប្រវែង ២៧.១៩ គីឡូម៉ែត្រ និងប្រឡាយដី ៧៨.១៧ គីឡូម៉ែត្រ -សំណង់សិប្បៈការតូចធំ ចំនួន ១៩៥កន្លែង -ស្ថានីយបូមទឹកទំនើប ពីទន្លេមេគង្គរង មកប្រឡាយមេ ដេីដោយចរន្តអគ្គីសនី បំពាក់ម៉ូទ័រ ០៧គ្រឿង ចំនួន ០១ កន្លែង។

សូមជម្រាបផងដែរថា គម្រោងប្រព័ន្ធធារាស្រ្តនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធបេតុងទាំងអស់ និងបំពាក់ដោយស្ថានីយបូមទឹកទំនើបក្នុងនិយាមអន្តរជាតិ ធ្វើការបូមទឹកពីអាងទន្លេមេគង្គរង ដែលជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។