ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា អញ្ជើញពិភាក្សាអំពីការនាំចេញផលិតផលកសិកម្មមួយចំនួនពីកម្ពុជាទៅអាមេរិកដូចជា ផលិតផលទឹកត្រី បង្គាក្រៀម ដំណាប់ស្វាយ ចេក និងបន្លែស្រស់ជាដើម

(ភ្នំពេញ) ៖នៅក្នុងជំនួប ជាមួយសមាគមពាណិជ្ជកម្មអាមេរិក ក្រុមវិនិយោគអាមេរិក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញពិភាក្សាអំពីការនាំចេញផលិតផលកសិកម្មមួយចំនួនពីកម្ពុជាទៅអាមេរិកដូចជា ផលិតផលទឹកត្រី បង្គាក្រៀម ដំណាប់ស្វាយ ចេក និងបន្លែស្រស់ជាដើម។

ចំណាប់អារម្មណ៍របស់ក្រុមអ្នកវិនិយោគអាមេរិកមកលើផលិតផលកសិកម្មរបស់កម្ពុជា គឺជាការចាប់ផ្ដើមដ៏វិជ្ជមានមួយ ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ដល់ការនាំចេញទៅកាន់ទីផ្សារអាមេរិក។ សម្រាប់រូបខ្ញុំផ្ទាល់ ការនាំចេញនេះ អាចសម្រេចទៅបានតាមរយៈកិច្ចសហការជាមួយអង្គភាពជំនាញ ដើម្បីធានាឲ្យបានទាំងបរិមាណ និងគុណភាព។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ធមន្ដ្រីកសិកម្មក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគដោយផ្ទាល់ពីសំណាក់ក្រុមវិនិយោគិនអាមេរិក ដែលមានរចនាសម្ព័ន្ធ និងខ្សែច្រវាក់សម្រាប់បម្រើដល់ការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអាមេរិករួចស្រេចហើយ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរូបខ្ញុំផ្ទាល់ នឹងជួយសម្រួលដោះស្រាយនូវរាល់បញ្ហាក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុនអាចនាំចេញនូវផលិតផលកសិកម្ម និងចំណីអាហារពីកម្ពុជាទៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសនានាបានប្រកបដោយជោគជ័យ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។