ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការការពារសុវត្ថិភាព និងការប្រើប្រាស់អត្តសញ្ញាណបុគ្គល តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ) នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការការពារសុវត្ថិភាព និងការប្រើប្រាស់អត្តសញ្ញាណបុគ្គល តាមប្រព័ន្ធវីដេអូ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គស្នងការរង ឯកឧត្តមអគ្គនាយក អគ្គនាយយករង និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។

គោលបំណងក្នុងការបង្កើតអនុក្រឹត្យនេះគឺដើម្បីកំណត់អំពីការគ្រប់គ្រងការផ្លាស់ប្ដូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយនិងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀតក្នុវិស័យសាធារណៈ និងជាមួយវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការតាមរយៈថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជាប្រកបដោយសុវត្ថិភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពជាដើម៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។