ព័ត៌មានជាតិ

រដ្ឋបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅជូនចំពោះ លោក ខៀវ សារឿន ដែលបានឧបត្ថម្ភថវិកា(ប្រាំបីលានរៀលគត់) ជូនដល់ទូក ង ខេត្តព្រៃវែង សម្រាប់ការចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ

(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃណគ: អភិបាលខេត្ត នៅថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅជូនចំពោះ លោក ខៀវ សារឿន ប្រធានគយចល័តតំបន់២ ប្រចាំផ្លូវជាតិលេខ១ ដែលបានឧបត្ថម្ភថវិកា ចំនួន៨,០០០,០០០៛ (ប្រាំបីលានរៀលគត់) ជូនដល់ទូក ង ខេត្តព្រៃវែង សម្រាប់ការចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

រដ្ឋបាលខេត្ត​ សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។