ព័ត៌មានជាតិ

ពលរដ្ធខ្មែរសម្រុកចូលលេងល្បែងការស៊ីណូអូរនាងហៅ(ឆៃណាថោនថ្មី) ក្នុងក្រុងប៉ោយប៉ែត យ៉ាងពេញទំហឹង សង្ស័យឆាំ្នបាយរបស់អាជ្ញាធរនៅក្នុងមូលដ្ធានហើយមើលទៅ!!

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា មេល្បែងស៊ីសងប្រចាំកាស៊ីណូអូរនាងហៅ (ឆៃណាថោនថ្មី) មានខ្នងបង្អែករឹងមាំទើបហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូន។ ប្រភពខ្លះបានបង្ហើបឲ្យដឹងថា មានមន្រ្តីធំៗមួយចំនួនក្នុងក្រុងប៉ោយប៉ែត ទទួលបានផលប្រយោជន៍ពីមេល្បែងស៊ីសងនេះហ៊ានប្រព្រឹត្តបំពានច្បាប់យ៉ាងកំរោល។ ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺមេល្បែងសុីសងក្នុងកាសុីណូអូរនាងហៅ(ឆៃណាថោនថ្មី) ចេះតែមិនហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេងឡើយ។

ប្រជាពលរដ្ឋក្នុងភូមិទួលពង្ររ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត សូមអំពាវនាវដល់លោកលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមមេត្តាជួយទប់ស្កាត់ភាពមិនប្រក្រតីដែលកើតមាននៅក្នុងកាស៊ីណូអូរនាងហៅ(ឆៃណាថោនថ្មី) ជាបន្ទាន់។ ដោយហេតុថានៅពេលដែលល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល គឺនៅក្នុងទឹកដីភូមិទួលពង្ររសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។ ប៉ុន្តែលោកវរសេនីយយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោក អភិបាលក្រុងប៉ោយប៉ែត បែរជាបណ្ដោយឲ្យមេល្បែងស៊ីសងក្នុងការសុីណូអូរនាងហៅ(ឆៃណាថោនថ្មី) ស្រេចតែអំពើចិត្តមិនចាត់វិធានការទប់ស្កាត់ទៅវិញ៕ដោយ ព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។