ព័ត៌មានជាតិ

កម្លាំងជំនាញសមត្ថកិច្ច ចុះបង្ក្រាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (បៀរភ្នាល់ដាក់ប្រាក់) និងឃាត់ខ្លួន៩នាក់ ស្រុកកោះសូទិន

(កំពង់ចាម) ៖អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ប្រធានគណ:បញ្ជាការឯកភាពខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមបានទទួលព័ត៍មានពីប្រជាពលរដ្ឋថាមានករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិព្រែករំដេងកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាកំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះសូទិន បានចុះធ្វើការបង្រ្កាបនៅចំណុចភូមិឃុំខាងលើ។

ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់តាមនិតិវិធី ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។