ព័ត៌មានជាតិ

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ (វីដេអូ)

(បាត់ដំបង) ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ លោក ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ កាល​ពី​ថ្ងៃទី​ ០៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១២:៥២​ នាទី​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ​ សុខ​ សីហា​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ឡឥដ្ឋ​ សង្កាត់​ ព្រែកព្រះស្តេច​ ក្រុង​ បាត់ដំបង​ ខេត្តបាត់ដំបង​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ (​ គប់​ដោយ​ដុំ​ថ្ម​ និង​ពូថៅ​ )​ ដែល​កេីតហេតុ​នៅ​ចំណុច​ភូមិ​តាកុក​ ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ កាលពី​ថ្ងៃទី​ ០៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ២១:៣០​ នាទី​ ។

​ ក្រោយ​ពី​ការិយាល័យ​បាន​ទទួល​បណ្តឹង​រួច​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ ធ្វេីការ​ស្រាវជ្រាវ​ រហូត​ឈាន​ដល់​ធ្វេីការ​ នាំខ្លួន​ ជនសង្ស័យ​ ចំនួន​ ០៣​ នាក់​

1️⃣ ឈ្មោះ​ ចាន់​ ប៊ុន​ធឿន​ ហៅ​ លីន​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​សូភី​១​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ១០​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៤:៣០​ នាទី​ ត្រង់​ចំណុច​សួន​ច្បារ​សម្ដេច​ ក្រឡាហោម​ ស​ ខេង​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​ បាត់ដំបង​ ។
2️⃣ ឈ្មោះ​ ឡេ​ ឡេង​ ហៅ​ ឡុង​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកនរិន្ទ​ ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ វេលាម៉ោង​ ០៩:១០​ នាទី​ នៅ​ត្រង់​ចំណុច​ផ្ទះ​សំណាក់​ យីហោ​ បូរមី​ ស្ថិតក្នុង​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
3️⃣ ឈ្មោះ​ ឈុំ​ សម្បត្តិ​ ហៅ​ បាត់​ ភេទប្រុស​ អាយុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ វេលាម៉ោង​ ១៣:១០​ នាទី​ នៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

📍 វត្ថុតាង​ដកហូត​មាន​ ៖​
-​ ពូថៅ​ដង​ឈេី​ ប្រវែង​ ៤៥​ សង់ទីម៉ែត្រ​ ០១​

​ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។