ព័ត៌មានជាតិ

កងកម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចូលរួមអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា

(បាត់ដំបង) ៖ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ព្រមទាំងមេបញ្ជាការរង នាយសេនាធិការ នាយ នាយរង ការិយាល័យ ផ្នែក និងនាយទាហាន នាយទាហានរង ពលទាហាន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) ក្រោមអធិបតីភាព លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅមុខអគារសាលាខេត្តបាត់ដំបងចាស់។

សូមជម្រាបថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាត់ទុកថា ជាអាយុជីវិតទី២របស់ពួកគាត់ដែលបានរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ៧ មករា ១៩៧៩ បានផ្តល់ជីវិត និងសិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋ ក៏ដូចជាឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ និងការអភិវឌ្ឍន៍សង្គមជាតិទាំងមូលឲ្យកាន់តែរីកចម្រើន ហើយរាល់សមិទ្ធផលដែលយើងសម្រេចបានដូចសព្វថ្ងៃនេះ គឺពិតជាផ្តើមចេញពីថ្ងៃជ័យជម្នះ៧មករា ហើយស្មារតី៧មករា នៅតែស្ថិតស្ថេរជានិច្ចក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូប ទាំងនៅក្នុងពេលបច្ចុប្បន្ន និងអនាគត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។