ព័ត៌មានជាតិ

ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល៥ មណ្ឌលភូមិភាគ២ កំពង់ចាម-ត្បូងឃ្មុំ

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី២ កំពង់ចាម-ត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

ពិធីដ៏ឱឡារិកនេះ បានប្រព្រឹត្តទៅនាថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃព្រឹទ្ធសភា រដ្ឋសភា គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម-ត្បូងឃ្មុំ ព្រមទាំងសមាជិក សមាជិកា ដែលជាអង្គបោះឆ្នោត និងមន្ត្រីបក្សពាក់យ៉ាងច្រើនកុះករ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។