ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

(ព្រៃវែង) ៖នៅថ្ងៃទី០២  ខែឧសភា  ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្ថាប័នតុលាការ និងអាជ្ញាធរ ក្រុង ស្រុកទាំង១៣ និងមន្រ្ដីពាក់ព័ន្ធ ក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង ប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្ត បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសលើកិច្ចការរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នាពេលឆាប់ៗនេះ។

សូមកោតសរសើរដល់ គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ដែលបានខិតខំបំពេញតួរនាទីភារកិច្ចរបស់ខ្លួន ដើម្បីញាំងឲ្យពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោកដំណើរការបានជោគជ័យនាពេលខាងមុខនេះ។

សូមជូនពរ ដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនៃកិច្ចប្រជុំ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។