ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាបដឹកនាំខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តខេត្ត

(សៀមរាប) បន្ទាប់រៀចំកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធវីដេអូ និសម្លេង Zoom ដើមី្បពិនិត្យ និងរៀបចំផែនការអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងជាក់ នៅតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ដែលជាក្រុមការងារថ្នាក់ខេត្តទទួលបន្ទុកអនុវត្តការងារតាមបណ្តាក្រុង-ស្រុក ទាំង០៦ ដោយក្រុមការងារនីមួយៗដឹកនាំដោយលោក លោកស្រី ជាអភិបាលរង នៃគណៈអភិបាលខេត្ត និងមានសមាសភាពពីរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ។

ការចុះត្រួតពិនិត្យនេះ ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងស្រាវជ្រាវលើករណីជនល្មើសដែលបានកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធ ហើយការអនុវត្តនេះត្រូវធ្វើឲ្យបានហ្មត់ចត់ និងឆាប់រហ័ស ព្រមទាំងស្វែងរករាល់ជនល្មើសដែលបានកាប់បំផ្លិញបំផ្លាញព្រៃលិចទាំងនេះ ហើយត្រូវដកហូតមកធ្វើជាកម្មសិទ្ធរបស់រដ្ឋ ព្រមទាំងដាំដើមឈើទាំងនោះឡើងវិញ ដើម្បីជាជំរកត្រីពងកូន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។