ព័ត៌មានជាតិ

ក្រសួង​អប់រំ​​ហាម​មិនឱ្យ​សិស្ស​ប្រើ​ទូរស័ព្ទ​ក្នុង​ថ្នាក់រៀន​ដាច់ខាត​បើ​មិន​បម្រើឱ្យ​សកម្មភាព​សិក្សា​​

(ភ្នំពេញ) ៖ ក្រសួង​អប់រំ យុវជន និង​កីឡាកាលពី​ថ្ងៃទី​២៤ តុលា ម្សិលមិញ​នេះ បានប្រកាស​ហាមឃាត់​សិស្ស​មិនឱ្យ​ប្រើប្រាស់​ទូរស័ព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​ថ្នាក់រៀន ឬ​ម៉ោង​សិក្សា ដែល​មិន​បម្រើឱ្យ​សកម្មភាព​សិក្សា ដោយ​គ្មាន​ការអនុញ្ញាត​ពី​លោកគ្រូ អ្នកគ្រូ​ឡើយ ជាពិសេស​ការលេង​ហ្គេម និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​មិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​សិក្សា​។ ការហាមឃាត់​នេះ​ក្រសួង​បញ្ជាក់ថា ដើម្បី​ពង្រឹង​វិន័យ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និក ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​សាធារណៈ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ខាងក្រោម​នេះ​គឺជា​សេចក្តីប្រកាស​ក្រសួង​អប់រំ យុវជន និង​កីឡា​៖

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។