ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចបង្ក្រាបមុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងស្រុកតាលោសែនជ័យ!

(ពោធិ៍សាត់) ៖ លោកវរសេនីឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ
សូមគោរពអនុញ្ញាតរាយការណ៍ជូន
លោកឧត្តមសេនីយ៍.ទោ.ស.ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់.ជាទីគោរពដ៏ខ្ពង់ខ្ពស់

I.កម្មវត្ថុ.នៅថ្ងៃទី 20 ខែ កុម្ភៈ ឆ្នាំ 2024 វេលាម៉ោង12 និង 12 នាទី
– កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងចំនួន 03 នាក់ សហការជាមួយ
– កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនអធិការចំនួន 04 នាក់
ដឹកនាំដោយ
លោក.អ.ឯក .ព្រុំ. រើនឋានះ.(អធិការរង)
– បានចុះល្បាតតាមគោលដៅសំខាន់ៗនៅក្នុងស្រុកតាលោសែនជ័យ ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ. លុះដល់ចំណុចអូសទូក ស្ថិតក្នុងភូមិក្រញាំ .ឃុំផ្ទះរុង .ស្រុកតាលោសែនជ័យ .បានប្រទះឃើញមុខសញ្ញាធ្លាប់ប្រើប្រាស់នូវសារធាតុញៀន ចំនួន 03នាក់
1/ឈ្មោះ អ៊ុក ខែត ភេទប្រុស អាយុ 21 ឆ្នាំ មុខរបរ(កសិករ)រស់នៅភូមិក្រញាំ .ឃុំផ្ទះរុង .ស្រុកតាលោសែនជ័យ
2/ឈ្មោះ រ៉ែន វិបុល ភេទប្រុសអាយុ 28 ឆ្នាំ មុខរបរ(កសិករ)រស់នៅភូមិព្រៃកន្លង់ .ឃុំផ្ទះរុង .ស្រុកតាលោសែនជ័យ
3/ ឈ្មោះកប ភ័ក្ត. ភេទប្រុស.រស់នៅភូមិដំណាក់កន្សែង.ឃំុផ្ទះរុង.ស្រុកតាលោសែនជ័យ
បានអង្គុយនៅក្រោមផ្ទះរបស់ឈ្មោះ អ៊ុក ខែតជា ជនសង្ស័យកំពុងធ្វើសកម្មភាពប្រើប្រាស់សារធាតុញៀន
– សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង 03នាក់ខាងលើនៅនឹងកន្លែង និង ដកហូតសម្ភារៈ វត្ថុតាងរួមមាន:
1/កាំភ្លើងកែច្នៃបាញ់ហ្គាសចំនួន 02 ដើម
2/ឧបករណ៍អំពួលជក់ថ្នាំចំនួន06កំណាត់
បន្ទាប់ពីដកហូតវត្ថុតាងខាងលើរួច សមត្ថកិច្ចយើង បានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជនសង្ស័យទាំង 03នាក់ឃើញថាវិជ្ជមាន(+)ទាំង 03 នាក់ សមត្ថកិច្ចយើងមានការសង្ស័យលើលំនៅដ្ឋានរបស់ឈ្មោះ អ៊ុក ខែត ថាមានរក្សាទុកនៅសារធាតុញៀនខុសច្បាប់ សមត្ថកិច្ចយើងបានស្នើសុំទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈលេខទូរសព្ទ 088 96 97 168 ចុះថ្ងៃទី 20 ខែ កុម្ភៈ ឆ្នាំ 2024 វេលាម៉ោង 14 និង 53 នាទី បានបញ្ជាឲ្យសមត្ថកិច្ចយើងធ្វើការឆែកឆេរលើលំនៅដ្ឋាន
លទ្ធផលឆែកឆេរ
1/គ្រាប់កាំភ្លើង K57 ចំនួន 338 គ្រាប់
2/ដុំឆក់ត្រីចំនួន 03 គ្រឿង
3/អាគុយ 40 អំពែ 1 គ្រឿង
4/បំពង់ស៊ីម៉ាំងម៉ូតូ 01
5/ថងសម្រាបរំលែកថ្នាំមួយចំនួនតូច
6/ប្រាក់រៀលចំនួន156000៛(ដប់ប្រាំមុឺនប្រាំមួយពាន់រៀល)។
ចំពោះវត្ថុតាងខាងលើរួមនិងជនសង្ស័យសមត្ថកិច្ចយើងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក តាសែនជ័យ។
I. សមត្ថកិច្ចយើងបានសុំគោលការណ៍ទៅ ឯកឧត្តមព្រះរាជ្ញា អមសាលាដំបូងខេត្ត ពោធិ៍សាត់ តាមរយៈលេខទូរសព្ទ 088 96 97 168 ចុះថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2024េ វលាម៉ោង ១៨និង១១នាទីដើម្បី ឃាត់ខ្លួនជនសង្ស័យ ទាំង ០3 នាក់ ខាងលើជាបណ្ដោះអាសន្ន ធ្វើការសួរនាំ បន្តនិងបង្កសំនុំរឿងតាមនីតិវិធីច្បាប់។

I.អាស្រ័យដូចបានរាយការណ៍ជូនខាងលើសូមលោកឧត្តមសេនីយ៍ទោ ស្នងការមេត្តាជ្រាបជារបាយការណ៍ដោយសេចក្តីគោរព🙏
សូមអរគុណ
វ.ឯក.អ៊ុល.ហៃ

(ព្រំ ហន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។