ព័ត៌មានជាតិ

ជំនួបសម្តែងការគួសម និងអបអរសាទរ​នៃការបើកសម្ពោធការិយាល័យកុងស៊ុលកាណាដា​ ប្រចាំខេត្តសៀមរាប

(សៀមរាប) ៖នៅរសៀល​ ថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ បានជួបសម្តែងការគួរសម​ជាមួយលោកជំទាវ Ping Kitnikone ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា និងប្រតិភូអមដំណេីរ​ ព្រមទាំងមានការអញ្ជេីញចូលរួមពីលោក​ នាយករដ្ឋបាលសាលាខេត្ត​ លោក​ នាយកទីចាត់ការទំនាក់ទំនងសាធារណៈ​ និងសហប្រតិបត្តិការអន្តរជាតិ​សាលាខេត្ត​ និងមន្រ្តីពាក់ព័ន្ធ។

ឯកឧត្តម​ អភិបាលខេត្ត​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ Ping Kitnikone ដែលបានចូលជួបសម្តែងការគួសម និងសូមអបអរសាទរ​ ព្រមទាំងសូមស្វាគមន៍ចំពោះការសម្ពោធដាក់ឱ្យដំណេីរការនៃការិយាល័យកុងស៊ុលកាណាដាប្រចាំខេត្តសៀមរាប​នាពេលនេះ​ ដែលកត្តានេះបានបង្កេីននូវសេដ្ឋកិច្ចប្រជាពលរដ្ឋលក្នុងខេត្តសៀមរាបមួយកម្រិតទៀត។ ឯកឧត្តម​ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកាណាដា ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍លេីគម្រោងនានានៅលើទឹកដីខេត្តសៀមរាប ដែលនេះជាកាយវិការ​មួយ​ នៃការយកចិត្តទុកដាក់ខ្ពស់ក្នុងការរឹតចំណងមេត្រីភាពរវាងកម្ពុជា​ និងកាណាដា ក៏ដូចជាខេត្តសៀមរាបបន្ថែមទៀតផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។