ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តសេចក្ដីណែនាំស្ដីពីការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរូមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»

(ភ្នំពេញ) ៖ សាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានរៀបចំពិធីផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរូមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. និងក្នុងពិធីបិទក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍នៃ គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ជាប្រធាន គ.ជ.អ.ប.។

កិច្ចប្រជុំនេះ ដើម្បីផ្សព្វផ្សាយ និងដាក់អោយអនុវត្តនូវសេចក្តីណែនាំស្តីពីដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរូមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» និងផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលាសម្រាប់ឆ្នាំ២០២៤ ដើម្បីផ្ដល់ការណែនាំជាក់លាក់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធចាប់ផ្ដើមអនុវត្ដវេទិកានេះទៅតាមសមត្ថកិច្ច និងជំហាននីមួយៗដែលបានកំណត់ក្នុងសេចក្ដីណែនាំ។
ពិធីផ្សព្វផ្សាយនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួង ស្ថាប័នជាសមាជិក គ.ជ.អ.ប. និងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ សរុបប្រមាណ ២៨០រូប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។