ព័ត៌មានជាតិ

សពដូនចាស់ទីទាល់ក្រ អាយុ ១០៣ឆ្នាំ ទទួលបានការឧបត្ថម្ភពី ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្ដម អ៊ុន ចាន់ដា តាមរយៈសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម

(កំពង់ចាម) ដោយមើលឃើញពីភាពលំបាករបស់គ្រួសារសពដូនចាសទីទាល់ក្រម្នាក់ អាយុ ១០៣ឆ្នាំ រស់នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២១នេះ លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារសពដូនចាស់ម្នាក់ឈ្មោះ តាំង យុន អាយុ ១០៣ឆ្នាំ មានជីវភាពទីទាល់ក្រ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ២១ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយជរាពាធ។

ក្នុងនោះផងដែរលោកប្រធាន សំ ពិសិដ្ឋ ក៏បាននាំយកថវិការបស់សាខាសមាគម ខេត្តកំពង់ចាម ចំនួន ២០០,០០០ រៀល ដែលជាមូលនិធិផ្ទាល់របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងអង្ក ០១ការ៉ុង រួមនិងថវិការបស់ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ ចំនួន ១៥០,០០០ រៀល ព្រមទាំងថវិការបស់អនុសាខាសាមគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តក្រុងកំពង់ចាម និងសប្បុរសជន សរុបជាបច្ច័យចំនួន ៤៣០,០០០ រៀល និងអង្ក ០១ការ៉ុង។

លោក សំ ពិសិដ្ឋ ក្នុងនាមសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងក្នុងនាមឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារសព និងសូមឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធលោកយាយ តាំង យុន សូមឲ្យបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *