ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺជូនដល់សមាជិកអតីតយុទ្ធជន ជាជនពិការ និងជនបាត់បង់សមត្ថភាពការងារ ចំនួន៥៤១នាក់

(ព្រៃវែង) ៖ ព្រឹកថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺជូនដល់សមាជិកអតីតយុទ្ធជន ជាជនពិការ និងជនបាត់បង់សមត្ថភាពការងារ ចំនួន៥៤១ នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

សូមបញ្ជាក់ផងដែរថា៖ ក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ក៏បានផ្ដល់ជូននូវអាហារសម្រន់ និងថវិកាមួយចំនួន ជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជា និងជនពិការដែលបាត់បង់សមត្ថភាពការងារវិជ្ជាជីវៈទាំង៥៤១ផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។