ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមអមដំណើរ សម្តេចភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានអញ្ជើញប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន ញាតិទាំង៧សន្តាន

(កំពង់ចាម) នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមអមដំណើរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្តល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អញ្ជើញប្រារព្ធពិធីប័ង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសក គង់ ខាត់ និងដល់វិញ្ញាណក្ខ័ន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខ។

ពិធីនេះបានប្រព្រឹត្តទៅតាមទំនៀមទំលាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ស្ថិតក្នុងបរិវេណវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) ភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។