ព័ត៌មានជាតិ

ជនសង្ស័យ ត្រូវបានកម្លាំងព្រហ្មទណ្ទកម្រិតស្រាល មកកាន់ស្នងការដ្ធានដើម្បីធ្វើសាកសួរ !

(បាត់ដំបង) ៖ លោកវេសេនីយ៍ឯក​ ឈឿន គិមសុង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​។

🌼​ ដោយ​ទទួល​បទ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាត់ដំបង​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ ដែល​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ រួម​និង​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ដោយ​លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរង​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​ លោក​ វរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និងមានការចូលរួមសហការពី លោក​ ឧត្តមសេនីយ៍​ត្រី​ មៀន​ ឡាយ​ ស្នងការរង​ ផែនការ ងារ​សន្តិសុខ​ លោក​ ឧត្តមសេនីយ៍​ត្រី​ ហេង​ ចន្ថា​ ស្នងការរង​ដឹកនាំ​ការិយាល័យ​នគរបាល​ទេសចរណ៍​ លោក វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការដ្ឋាន​នគរបាល​ក្រុងបាត់ដំបង​ និង លោក​ ហម​ អរុណ​ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ០៧​ ខែ​ សីហា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ២០:២៣​ នាទី​ នៅ​ចំណុច​ក្រុមទី​ ១០​ ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កម្លាំង​យេីងបាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ប៉ុនប៉ង​លួច​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ទេព​ ភាឡី​ ហៅ​ លីង​ ភេទប្រុស​ អាយុ​ ២៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ មក​កាន់ស្នងការដ្ឋាន​ដេីម្បី​ធ្វេីការ​សាកសួរ​ ។

​ 👉​ កាលពី​ថ្ងៃទី​ ០៥​ ខែ​ សីហា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ០៤:០៧​ នាទី​ នៅ​ចំណុច​លេី​ផ្លូវ​បេតុង​ ស្ថិតនៅ​ក្នុង​ភូមិ​ អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលេី​បាន​ធ្វេី​សកម្មភាព​ជិះ​ម៉ូតូ​កង់​បី​ ដឹក​ជនរងគ្រោះ​ ឈ្មោះ​ DIETSCHY HELENE EMMA ភេទស្រី​ អាយុ​ ២២​ ឆ្នាំ​ ជនជាតិ​ បារាំង​ ពី​ចំណុច​ផ្លូវ​បេតុង​ក្រោយផ្សារ​វត្តលៀប​ ស្ថិត​ក្នុង​ភូមិ​វត្តលៀប​ សង្កាត់​ចំការសំរោង​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ដោយ​ជនរងគ្រោះ​ប្រាប់​ថា​អោយ​ជូន​ទៅ​ផ្ទញសំណាក់​ ពេជ្រ​ ខៀវ​ ប៉ុន្តែ​ជនសង្ស័យ​ខាងលេី​មិន​បាន​ជូន​ទៅ​ផ្ទះសំណាក់​ទេ​ ហេីយ​ជិះ​ទៅ​តាម​ផ្លូវ​បេតុង​ក្រោយផ្សារ​ ភួ​ ពុយ​ ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់​ថា​អោយ​ឈប់​ ប៉ុន្តែ​ជនសង្ស័យ​ខាងលើ​មិន​ឈប់​ ទេីបបត់​ឆ្វេង​បណ្តាលឲ្យ​ក្រឡាប់​ម៉ូតូ​កង់បី​ ហេីយ​ជនរងគ្រោះ​ក៏បាន​រត់​ចេញ​ ពី​កង់​បី​នោះ​ បណ្តាលឲ្យ​រងរបួស​ បាក់​ម្រាម​ដៃ​កណ្តាល​ នឹង​រលាត់​ស្បែក​លេី​ច្រមុះ​ និង​កែងដៃ​ខាង​ស្តាំ​ ។

✅​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​ឆ្លេីយ​សារភាព​ថា​ ៖​ ខ្លួន​ពិត​ជា​បាន​ប៉ុន ប៉ង​លួច​យក​ទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​ពិត ប្រាកដ​មែន​ ហើយរូបគេក៏ធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ឆក់ ទូរសព្ទ័) ជនជាតិបរទេស ក្នុងឆ្នាំ២០១៧ផងដែរ។

📍​ វត្ថុតាង​ដកហូត​រួម​មាន​
-​ ម៉ូតូកង់បី​ឥណ្ឌា​ ពណ៌​ ស​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AF-7971(ត)​ ០១​ គ្រឿង​

​ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។