ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ បានបន្តដំណើរយកសម្ភារ និងបរិក្ខាពេទ្យមួយចំនួនមកជូនមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃមានដូចជា÷

(កំពង់ចាម) នៅព្រឹកថ្ងៃដដែល ឯកឧត្តមប្រធានក្រុមការងារ និងសហការី បានបន្តដំណើរមកស្រុកជើងព្រៃដើម្បីនាំយកសម្ភារ និងបរិក្ខាពេទ្យមួយចំនួនមកជូនមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃមានដូចជា៖ ម៉ាស KN95 ចំនួន ២០០ របាំងមុខ ២០០ ស្រោមជើង ២០០គូរ មួករួញ ២០០ និងស្រោមដៃ ៤០ប្រអប់ គិតជាថវិកាសរុប ១ ៧៦០ដុល្លារ។ ក្រៅពីនេះ លោកថានឹងជួយឧបត្ថម្ភប្រេង ៥០០ លីត្រ និងឧបករណ៍វាស់កម្តៅចំនួន ១០ គ្រឿង និងថវិកា ២លាន បន្ថែមទៀត។ ដោយឡែក អាជ្ញាធរស្រុក ឯកឧត្តមបានជូនថវិកា ២លានរៀន និងលោកគ្រូ-អ្នកគ្រូពេទ្យប្រចាំការចំនួន ៥០នាក់ ដោយម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ និងអ្នកជម្ងឺកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យចំនួន ១៨ នាក់ ដែលក្នុងម្នាក់ៗទទួលបាន ៥ ម៉ឺនរៀលផងដែរ។ នាឱកាសនេះ លោកបានផ្តល់ឱវាទបន្ថែមថាត្រូវបង្កើនការយក ចិត្តទុកដាក់លើការងារមើលថែទាំងសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងរួមគ្នាទប់ស្កាត់ការរីករាល ដាលជំងឺឆ្លងកូវីដ-១៩ ឲ្យបានតាមរយ:ការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរាល់ការណែនាំរបស់រាជ រដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងសុខាភិបាល ជាពិសេសរួមគ្នាអនុវត្ត ៣ការពារ និង ៣កុំ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។