ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ផ្ញើសារលិខិតជូនពរ គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៍នក្ខត្តឫក្សនៃថ្ងៃចម្រើនជន្មាយុ

(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលី អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ

ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្ត ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ទាំងមូល សូមអនុញ្ញាតសម្តែងគារវភក្តី ដ៏ស្មោះអស់ពីដួងចិត្តចំពោះ សម្តេចប្រធានព្រឹទ្ធសភា ដែលកន្លងមកសម្ដេចយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គ ប្រកបដោយឆន្ទៈមោះមុត មានមនសិការស្នេហាជាតិខ្ពស់ ចូលរួមបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុដ៏ថ្លៃថ្លា បម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ការពារបាននូវ ខឿនឯករាជ្យជាតិ បូរណភាពទឹកដី ធានាបានសុខសន្តិភាព ស្ថិរភាពសង្គម លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ជម្រុញការអភិវឌ្ឍជាតិ ជាពិសេសដឹកនាំស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជោគជ័យ លើការពិនិត្យសេចក្តីព្រាងច្បាប់អនុម័តក្នុងការធ្វើវិសោធនកម្មច្បាប់នានា ស្របតាមសភាពការណ៍របស់ប្រទេសជាតិ និងបរិបទនយោបាយនៅកម្ពុជាក្នុងដំណើរឆ្ពោះទៅរកនីតិរដ្ឋមួយប្រកបដោយមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិឲ្យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ។

សារលិខិតគោរពរជូនពរ  របស់រដ្ធបាលខេត្តព្រៃវែង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។