ព័ត៌មានជាតិ

កម្មាធិការគណបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ដើម្បីពិនិត្យ និងឆ្លងរបាយការណ៍របស់គណៈកម្មាធិការគណបក្សស្រុកព្រៃឈរ និងស្រុកស្ទឺងត្រង់

(កំពង់ចាម) ៖ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ដើម្បីពិនិត្យ និងឆ្លងរបាយការណ៍របស់គណៈកម្មាធិការគណបក្សស្រុកព្រៃឈរ និងស្រុកស្ទឺងត្រង់ ។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត ឯកឧត្តម កៅ សុខអានអនុប្រធានគណបក្សខេត្ត ឯកឧត្តម លោកជំទាវសមាជិកគណៈអចិន្ត្រៃយ៍ ប្រធាន អនុប្រធានគណៈកម្មាធិការបក្សស្រុក ព្រៃឈរ និងស្រុកស្ទឹងត្រង់ ព្រមទាំងមន្ត្រីគណបក្សពាក់ព័ន្ធ នៅទីស្នាក់ការគណបក្សខេត្ត។

#អរគុណសន្តិភាព🇰🇭
👉JOIN រដ្ឋបាលខេត្ដកំពង់ចាម
👉JOIN សម្ដេចតេជោ ហ៊ុន សែន
👉JOIN សម្តេចមហាបវធីបតី ហ៊ុន ម៉ាណែត
👉LIKE SHARE ឯកឧត្តម អ៊ុន ចាន់ដា

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។