ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត តាមប្រព័ន្ធបញ្ជូនសំឡេង និងរូបភាព (Online Zoom)

(ព្រៃវែង) :រសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង តាមប្រព័ន្ធបញ្ជូនសំឡេង និងរូបភាព (Online Zoom)។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្តព្រៃវែង។

ជាក់ស្ដែង កិច្ចប្រជុំនារសៀលនេះ គឺដើម្បីពិនិត្យទៅលើ៖
១- របាយការណ៍សង្ខេបស្តីពីការអនុវត្តការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២២ និងការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង
២- បទអន្តរាគមន៍ ស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព
៣-សេចក្តីសម្រេចស្តីពីការបង្កើតគណ:កម្មការ ដើម្បីរៀបចំសាងសង់រោងតម្កល់ទូក ង “កម្ពោជិកបុត្តាខេមរាតរី”
៤-មតិចូលរួមរបស់សមាជិក សមាជិការនៃអង្គប្រជុំ
៥- បញ្ហាផ្សេងៗ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។