ព័ត៌មានជាតិ

មេឈ្មួញឈើ ព្រុំ វុទ្ឋីឬធីពុករលួយ ឈ្មួញជើងខ្លាំងប្រចាំស្រុកជយ័សែននឹងស្រុករវៀង មិនដែលមានសមត្ថកិច្ចណា ហ៊ានបង្ក្រាប (វីដេអូ)

(ព្រះវិហារ) :មេឈ្មួញឈើធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធឹបតេយ្យគឺជាការ

ខុសច្បាប់ ហេតុអីអស់លោកសមត្ថកិច្ច មាននគរបាល
សេដ្ឋកិច្ចខេត្តប្រចាំព្រុំប្រទល់ជីឱក នគរបាលសេដ្ឋ
កិច្ចក្រសួងមហាផ្ទៃប្រចាំនៅអូរពោធិ បរិស្ថានដែន
ជម្រកសត្វព្រៃបឹងពែរនឹងសមត្ថកិច្ចដ៍ទៃទៀតជាច្រើននៅតាមដងផ្លូវចាប់ពីស្រុកជយ័សែនរហូត
ដល់ព្រុំប្រទល់ខេត្តកំពង់ធំមានរាប់សិបកន្លែងអត់ហ៊ានបង្ក្រាប មូលហេតុអី ។

មេឈ្មួញឈ្មោះព្រុំ វុទ្ឋី ហៅធីពុករលួយបានដឹកឈើ
ជាច្រើនឆ្នាំមកហើយ ដឹកចេញពីភូមិភ្ញាក់រលឹក ភូមិ
ស្រែវាល ភូមិធ្មារ ភូមិចំរើន នឹងភូមិច្រាច់ ឃុំធ្មារ ស្រុ
កជយ័សែន ខេត្តព្រះវិហារ យកទៅលក់នៅឯខេត្ត
កំពង់ធំខួបប្រាំងខួបវស្សា អត់ដែលឃើញអស់លោក
សមត្ថកិច្ចណាបង្ក្រាបលើយ ការដឹកជញ្ជូនឈើដោយខុសច្បាប់ពីសំណាក់មេឈ្មួញឈ្មោះព្រុំ វុទ្ឋី
ខួបប្រាំងខួបវស្សាគ្មានអ្នកបង្ក្រាប គេដាក់ការសង្សយ័ថា សមត្ថកិច្ចគ្រប់ជំនាញទទួលបានផលប្រយោ
ជពីមេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ជាក់ជាមិនខាន អ្នកសា
ពត័មានជាច្រើនធ្លាប់បានចុះផ្សាយពីសកម្មភាពដឹក
ឈើរបស់មេឈ្មួញម្នាក់នេះ មានពេលខ្លះ ក្រសួង
មហាផ្ទះបានចេញបទបញ្ជាអោយឯកឧត្តមអភិបាល
ខេត្តព្រះវិហារ ចាត់វិធានការមេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី
ទៅតាមច្បាប់ស្តីពីព្រៃឈើ តែការចេញបទបញ្ជារប
ស់ក្រសួងមហាផ្ទៃអត់ប្រយោជ ព្រោះឈ្មោះព្រុំ វុទ្ឋី
នៅតែដឹកឈើខុសច្បាប់ដរដែល ។

មហាជននៅស្រុកជយ័សែននឹងស្រុករវៀង បានចំ
អកអោយសមត្ថកិច្ចថា គួតែតែងតាំងមេឈ្មួញម្នាក់
នេះអោយធ្វើចៅហ្វាយស្រុកឬអោយធ្វើសមត្ថកិច្ច
ម្តងទៅទើបសម ព្រោះអស់លោកមានតួនាទីនឹងភារ
កិច្ចជាអ្នកការពារនឹងបង្ក្រាបបទល្មើសព្រៃឈើ តែអត់ហ៊ានបង្ក្រាបការដឹកជញ្ជូនឈើរបស់មេឈ្មួញម្នាក់
នេះ ។

លោក ឃិត វណ្ណះ នាយករងដែនជម្រកសត្វព្រៃ ព្រៃ
ឡង់ ប្រចាំការនៅភ្ញាក់លឹក ស្រែវាល មិនអាចសុំការ
បកស្រាយបានទេ ដោយសាទូរសព្ទ័ខលចូលហើយ
គ្មានអ្នកទទួល ។

តាមការអោយដឹងពីសមត្ថកិច្ច ឈ្មោះព្រុំ វុទ្ឋី មានខ្សែ
ធំ មិនអាចមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ណាស់
ទោះមេឈ្មួញម្នាក់នេះដឹកឈើចេញពីស្រុកជយ័សែនទាំងថ្ងៃក៍អត់មានសមត្ថកិច្ចណាបង្ក្រាបលើយ ។

មហាជនរង់ចាំមើល តើសមត្ថកិច្ចថ្នាក់ណាហ៊ានបង្ក្រា
បមេឈ្មួញដឹកឈើខុសច្បាប់ម្នាក់នេះ ។

ដោយ កញ្ញា ឆៅ សុខុំ

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។