ព័ត៌មានជាតិ

លោក សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេ និងអូរសាធារណៈ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោក សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេ និងអូរសាធារណៈ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ០៤ភូមិ គឺភូមិជាំជ្រៃ, ភូមិអូរក្រវ៉ាន់, ភូមិដូនបុស និងភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។

សារៈសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីកំណត់ទំហំផ្ទៃដីជូនប្រជាពលរដ្ឋក្នុងការធ្វើប្លង់កម្មសិទ្ធិដីធ្លី និងការកំណត់ទំហំទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេ និងអូរសាធារណៈ ជាទ្រព្យសម្បតិ្តសាធារណៈ ដែលជួយជាប្រយោជន៍រួមក្នុងការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុក ឃុំ ភូមិ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។