ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលឡើងវិញ ដល់គ្រូបង្គោល ស្ដីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ២៣ ខែ​មករា ២០២៤

(កំពង់ចាម) ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាម មានបើកវគ្គបណ្តុះបណ្តាលឡើងវិញ ដល់គ្រូបង្គោល ស្ដីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ២៣ ខែ​មករា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលវគ្គបណ្តុះបណ្តាលធ្វើឡើងចំនួន២ថ្ងៃ ២៣-២៤ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម។

គូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងសំខាន់នៃការអនុវត្គគណនេយ្យភាពសង្គម គឺជាការផ្ដោតសំខាន់ទៅលើការអនុវត្តផ្តល់សេវាទាំង៣ វិស័យ គឺរដ្ឋបាលឃុំ-សង្កាត់ មណ្ឌលសុខភាព និងវិស័យអប់រំសម្រាប់ថ្នាក់បឋមសិក្សា ដែលត្រូវធ្វើយ៉ាងណា ដើម្បីឲ្យប្រសើរឡើងនូវគុណភាព និងការឆ្លើយតប នៃការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងធ្វើឱ្យក្លាយជាប្រព័ន្ធនៃតម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការកសាងផែនការ និងការផ្តល់សេវានានា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

#អរគុណសន្តិភាព🇰🇭
👉JOIN រដ្ឋបាលខេត្ដកំពង់ចាម
👉JOIN សម្ដេចតេជោ ហ៊ុន សែន
👉JOIN សម្តេចមហាបវធីបតី ហ៊ុន ម៉ាណែត
👉LIKE SHARE ឯកឧត្តម អ៊ុន ចាន់ដា

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។