ព័ត៌មានជាតិ

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន ៖មានលុយទិញឡានទំនើប បើកបរប៉ះពាល់ដល់សិទ្ឋិសាធារណៈគឺជាអំពើ អសិលធម៍ណាស់ !

(ភ្នំពេញ) ៖ ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន​ អគ្គ​ស្នងការ​រង​ និង​ ជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានដាក់​បទបញ្ជា​អោយ​មន្ត្រី​នគរបាល​ចរាចរណ៍​គ្រប់​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ​ ធ្វើ​ការ​ត្រួតពិនិត្យ​ចំពោះ​រថយន្ត​កែច្នៃ​ភ្លេីង​ខុសលក្ខណៈបច្ចេកទេស​ បង្ករការរំខាន​ដល់​អ្នកដទៃ​ ។ បេីឃេីញ​រថយន្ដ​កែច្នៃ​ទាំងនេះ​គឺ​ឃាត់​អោយ​ម្ចាស់​ដោះចេញ​ ក្នុង​ករណី​ម្ចាស់​រឹងរូស​ នឹង​មាន​វិធានការណ៍​ច្បាប់​តឹងរឹង​បំផុត​ ។
​សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន មានរថយន្ត​ Ford Ranger Raptor ពាក់​ស្លាក​លេខភ្នំពេញ​​ 2BY-8286 បើកបរពេលយប់បំពាក់ភ្លើង ផ្នែកខាងក្រោយបណ្តាលអោយចាំងភ្នែកអ្នកបើក
បរពីក្រោយ មើលផ្លូវមិនឃើញ ..។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។