ព័ត៌មានជាតិ

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះប្រតិបត្តិការ បង្ក្រាបករណី អំពើលួច ម៉ូតូមួយគ្រឿង និងឃាត់ខ្លួនជនសង្ស័យ ចំនួន០៤ បន្ថែមទៀត! (វីដេអូ)

(បាត់ដំបង) លោកវរសេនីឯក ឈឿន គឹមសុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ។

ដោយអនុវត្តន៍​តាម​ការ​ណែនាំ​ បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ១៥​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៣:១០​ នាទី​ នៅ​ចំណុច​ភូមិ​កន្សៃបន្ទាយ​ ឃុំ​មោង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​សហការជាមួយ​កម្លាំង​ អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សីដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ស​ គឹមឡុង​​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ អំពេីលួច​ (​ យក​ម៉ូតូ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០២​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

1️⃣ ឈ្មោះ​ សេង​ វីឡៃ​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តតាមិម​ ឃុំ​អូរដំបង​១​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ ។
2️⃣ ឈ្មោះ​ ចេង​ វី​ ភេទប្រុស​ អាយុ​ ២៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តតាមិម​ ឃុំ​អូរដំបង​១​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ ។

👮 ក្រោយ​ពី​សមត្ថកិច្ច​យេីង​បាន​ធ្វេីការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី​ ១៦​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១១:៥០​ នាទី​ នៅ​ចំណុច​បន្ទប់ជួល​ ស្ថិតក្នុង​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០២​ នាក់​ទៀត​

1️⃣ ឈ្មោះ​ ជុន​ សុភា​ ភេទប្រុស​ អាយុ​ ២៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកព្រះស្តេច​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។
2️⃣ ឈ្មោះ​ សឿន​ ស៊ី​ថេត​ ហៅ​ វែង​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរដំបង​ ឃុំ​អូរដំបង​២​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ ។

👥 ជនសង្ស័យ​ខាងលេី​ បាន​ចូលរួម​ធ្វេី​សកម្មភាព​ លួច​យក​ម៉ូតូ​ ម៉ាក​ HONDA CLICK ពណ៌​ ក្រហម​ ស៊េរីឆ្នាំ​ ២០១៧​ ពាក់​ស្លាកលេខ​ បាត់ដំបង​ 1AC-6990 កាលពី​ថ្ងៃទី​ ៣១​ ខែ​ កក្កដា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៩:០០​ នាទី​ នៅ​ចំណុច​ ក្រុមទី​០៣​ ភូមិ​រាំងកេសី​ ឃុំ​រាំងកេសី​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ដែល​ជា​របស់​ជនរងគ្រោះ​ ឈ្មោះ​ រឹម​ ចាន់​ថន​ ភេទប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ មានទីលំនៅ​ ចំណុច​កេីតហេតុ​ខាងលេី​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ HONDA CLICK ពណ៌​ ក្រហម​ ស៊េរីឆ្នាំ​ ២០១៧​ លេខតួ-​ម៉ាស៊ីន​ 8028462 គ្មានស្លាកលេខ​ (​ ជា​របស់​ជនរងគ្រោះ​ )​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។