ព័ត៌មានជាតិ

សូមអបអរសាទរដល់ប្រជាជនឃុំល្វេ ស្រុកកោះសូទិន ដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀត គឺអគារទីស្នាក់ការគណបក្សប្រជាជនឃុំល្វេ

(កំពង់ចាម) ហើយសមិទ្ធផលថ្មីមួយទៀតដែលពុកម៉ែ បងប្អូននឹកស្មានមិនដល់ថានឹងទទួលបាននាពេលឆាប់ៗនោះ គឺផ្លូវបេតុងប្រវែងជាង ១០Km នឹងលេចជារូបរាងឡើងនៅពាក់កណ្តាលឆ្នាំ ២០២១ ដោយផ្លូវ ០១ខ្សែនេះ តភ្ជាប់ពីឃុំពាមប្រធ្នោះ មកដល់ឃុំល្វេ ដោយឆ្លងកាត់ភូមិចំនួន ១១ រួមមាន÷ ភូមិមហាលាភ,ដំណាក់ស្វាយ,រកាកោង,ព្រែកគល់,ទំពូង,បទស្រីទន្ទឹង,បំបែងចេះ,ល្វេលើ,ល្វក្រោម,ព្រែកតាកែវ និងភូមិព្រែកចង្រ្កាន ស្ថិតនៅក្នុងឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ប្រសាសន៍បែបនេះត្រូវបាន ឯកឧត្ដម អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្នាក់ការគណបក្ស ប្រជាជនឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២១។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។