ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣១ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងដាក់ទិសដៅបន្តឆ្នាំ២០២៤

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ហ៊ន់ សុធារី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងសម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះរាជតំណាងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងព្រះធម្មវង្សា ជា វ៉ាននី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈមហានិកាយ ជាមួយព្រះធម្មមុនី ទួន សុផល ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈធម្មយុត្តិកៈនិកាយ ព្រមទាំង ឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣១ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងដាក់ទិសដៅបន្តឆ្នាំ២០២៤។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រះមេគណខេត្ត ព្រះបាឡាត់គណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត គណៈសង្ឃក្រុង ស្រុកទាំងពីរគណៈ ព្រះថេរានុត្ថរៈគ្រប់អង្គ និងមន្រ្តីសង្ឃក្រុង ស្រុកទាំងពីគណៈ មន្រ្តីសង្ឃឃុំ លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រី អភិបាលរងស្រុក លោកអាចារ្យវត្ត គណៈកម្មការវត្ត តំណាងវិហារស្នាក់ការឥស្លាមសាសនា គ្រីស្ទសាសនា និងបងប្អូនពាហិរសាសនា ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។