ព័ត៌មានជាតិ

ចាប់ខ្លួន​មន្ត្រី​នគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យ​ ១នាក់​ និង​ប្រជាការពារ​ ២នាក់​ ពីបទ​កំហែង​ទារប្រាក់​ !

(ភ្នំពេញ) ៖ ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន​ អគ្គ​ស្នងការ​រង​ និង​ ជា​ជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានអោយដឹងនៅព្រឹកនេះថា​ ករណី​ក្រុម​ជន​ប្រដាប់​អាវុធ​ចាប់​ម៉ូតូ​ជំរឹត​យកលុយ​នៅ​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ ៣​ ពេល​នេះ​ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ រាជធានី​ឃាត់ខ្លួន​បានចំនួន​ ៣​ នាក់​ ក្នុងនោះ​ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ ៣​ ចំនួន​ ១នាក់​ ប្រជាការពារ​ ២នាក់​ ។ ចំពោះ​អ្នកសេសសល់បានរត់គេចខ្លួន​ សមត្ថកិច្ច​កំពុង​តាម​ប្រម៉ាញ់​ ។
ខ្ញុំ​ប្រាប់​ហេីយថា​ រជ្ជកាល​ ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន​ ធ្វើ​ជា​ស្នងការ​ បទល្មើស​បែបនេះ​រត់​មិនរួច​ទេ​ ។ នៅ​រាជធានី​ភ្នំពេញ​ នរណា​ក៏ដឹង​ពី​សមត្ថភាព​ជំនាញ​របស់​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន​ ដែរ​ មិនសរសេីរមិនបាន​ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។