ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកថ្មគោលចុះ បង្រ្កាបករណីគ្រឿងញៀន និងឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០៥នាក់អនុវត្តតាមច្បាប់

(បាត់ដំបង) ៖កាលពីថ្ងៃ អាទិត្យ ៧រោចខែមាឃឆ្នាំខាលសត្វាស័ក ព.ស.២៥៦៦ត្រូវនិងថ្ងៃទី ១២ខែកុម្ភ:ឆ្នាំ២០២៣ វេ​លាម៉ោង២១និង០០នាទីនៅចំ ណុចក្នុងរោងវាលស្រែក្រុមទី២០ភូមិសំរោង ឃុំតាមុឺនស្រុកថ្មគោលខេត្តបាត់ ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោ​បល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារ​ប្រឆាំ​ងគ្រឿងញៀន​ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តាមុឺន គោកឃ្មុំ នៃ​អធិការដ្ឋាននគរ​បាល ស្រុកថ្មគោល បង្រ្កាបករណី រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង ដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់គឺ៖
១-ឈ្មោះ សាង ម៉ៅភេទប្រុស​ អាយុ ៣៥ឆ្នាំ ភូមិ អង់ជេីង ឃុំតាមុឺនស្រុក​ថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះសោម សុរ៉ាយភេទប្រុសអាយុ៣០ឆ្នាំភូមិថ្មី ឃុំ តាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៣-ឈ្មោះ ណាំ បូរិន​ ភេទប្រុស​អា​យុ៣១ឆ្នាំភូមិថ្មី ឃុំតាមុឺន ស្រុកថ្មគោ​ល ខេត្តបាត់ដំបង។
៤-ឈ្មោះណូក និតភូមិគោកត្រប់ ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៥-ឈ្មោះ ដាំ វ៉ាន់ដិប​ ភេទប្រុសអា​យុ​១៧ឆ្នាំភូមិទំពូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំ​បង។

-*វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៌សថ្លា ចំនួន០២ថង់ ទំងន់ ១០,៥៧ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន
២-ទូរស័ព្ទដៃចំនួន០៤គ្រឿងចាស់
៣-ដបកែច្នៃសំរាប់ជក់គ្រឿងញៀន០១
៤-ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។

ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យចាត់ការតាមនិតិវិធី​ច្បាប់..៕ដោយ ព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។