ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីបក្សមូលដ្ឋាន យុវជនគណបក្ស​ ស្រុក ឃុំ ភូមិ និងសាលារៀន

(កំពង់ចាម) ៖នារសៀលថ្ងៃទី៣ ខែមីនា ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីបក្សមូលដ្ឋាន យុវជនគណបក្ស​ ស្រុក ឃុំ ភូមិ និងសាលារៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម​ ដែលពិធីនេះធ្វើឡើងនៅស្នាក់គណក្សស្រុកស្រីសន្ធរ ដែលមានសមាជិកសមាជិការចូលរួម ចំនន ៧១៥នាក់​​។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។