ព័ត៌មានជាតិ

អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្ត នាំគ្រឿងឩបភោកបរិភោករួមនឹងថវិការប្រគល់ជូនដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារដើម្បីចាត់ចែងនឹងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តព្រះវិហារនាំគ្រឿងឩបភោកបរិភោករួមនឹងថវិការប្រគល់ជូនដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារដើម្បីចាត់ចែងនឹងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
ខេត្តព្រះវិហារ!ប្រកាន់ខ្ជាប់នូវសុភាសិតខ្មែរមួយឃ្លាដែលបានពោលទុក្ខមកថាជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អនៅក្នុងគ្រាលំបាក សុភាសិតខ្មែរមួយឃ្លាខាងលើនេះដែលលោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យនៃអយ្យការសាលាដំបូងខេត្តព្រះវិហារតែងដាក់ជាប់នៅក្នុងដួងចិត្តរបស់លោកជាប់ជានិច្ច។
យ៉ាងណាមុិញជាក់នៅព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០២២នេះលោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តព្រះវិហាររួមនឹងក្រុមការងាររបស់លោកបានអញ្ជើញនាំយកគ្រឿងឩបភោគបរិភោករួមនឹងថវិការ
មួយចំនួនផងនោះទៅប្រគល់ជូនដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារដើម្បីទុកចាត់ចែងនឹងចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនឹងមានជីវភាពខ្វះខាតបន្ត។
នៅក្នុងឪកាសនោះលោកព្រះរាជអាជ្ញរងក៏បានអញ្ជើញមានប្រសាសន៏លើកឡើងថាថ្វីត្បិតតែសម្ភារះអំណោយដែលនាំយកមកប្រគល់ជូនដល់លោកមេបញ្ជាការទុក្ខសម្រាបចាត់ចែងនឹងបែងចែកបន្តទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាជីវភាពខ្វះខាតនឹងមានផលប៉ះពាល់ដោយសារទឹកជំនន់នាពេលនេះមានមិនច្រើនក៏ពិតមែនតែនេះសបញ្ជាក់ឲ្យឃើញអំពីសណ្តានចិត្តរបស់ថ្នាក់ដឹកនាំនៃស្ថាប័នអយ្យការសាលាដំបូងខេត្តព្រះវិហារដែលជានិច្ចកាលតែងបានរួមចំណែកនឹងយកចិត្តទុក្ខដាក់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយមិនមានទំលាប់អាក្រក់ណាមួយឈអោបដៃមើលនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានជួបបញ្ហាដោយប្រការផ្សេងៗនោះឡើយ។
លោកព្រះរាជអាជ្ញារងបានបន្តទៀតថាក្នុងនាមលោកដែលជាតំណាងឲ្យស្ថាប័ន
នៃអយ្យការសាលាដំបូងខេត្តព្រះវិហារសូមធ្វើការកោតសរសើរដល់លោកមេបញ្ជាការមេបញ្ជាការងនាយនឹងពលទាហ៊ានចំណុះឲ្យទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារនូវរាល់សកម្មភាពកន្លងមកគឺតែងបានបំពេញនូវតួរនាទីភារកិច្ចកាតព្វកិច្ចរបស់ខ្លួនសមជាកងយោធពលខេមរភូមិន្នដែលរួមសុខរួមទុក្ខជាមួយនឹងប្រជាពលរដ្ឋគឺដៃម្ខាងការពារបូរណ:ភាពដែនដីនឹងដៃម្ខាងទៀត
ជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះទុរភឹក្សផ្សេងៗ។
ជាមួយគ្នានោះដែរលោកឩត្តមសេនីទោចន្ទ័ សុភត្រ្ត័ាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារក៏បានថ្លែងអំណគុណដល់ឯកឩត្តមព្រះរាជអាជ្ញាឯកឩត្តមប្រធានសាលាដំបូងខេត្តនឹងជាពិសេសលោកព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យនៃអយ្យការសាលាដំបូងខេត្តរួមនឹងថ្នាក់ដឹកនាំស្ថាប័នអយ្យការសាលាដំបូងខេត្តព្រះវិហារទាំងមូលដែលបានរួមចំណែកក្នុងការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាដោយសារជំនន់ទឹកភ្លៀងក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះទទ្ទឹមនឹងនោះលោកមេបញ្ជាការថានឹងនាំយកគ្រឿងឩបភោកបរិភោករួមនឹងថវិការទាំងនោះយកទៅបែងចែកឲ្យដល់ដៃបងប្អូនប្រជាពលរដ្ឋដែលកំពុងមានឩបសគ្គជាក់ស្ដែងតែម្តង។
គួរបញ្ជាក់ផងដែរថាសម្ភារះដែលជាគ្រឿងឩបភោកបរិភោករួមនឹងថវិការដែលលោកព្រះរាជអាជ្ញារងផ្តល់ជូនដល់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារនាខណះពេលនោះរួមមាន។ម៉ាស់១៥០០មា៉ស់គ្រឿងឩបភោកបរិភោករួមនឹងថវិការចំនួន៣លានរៀលផងដែរ។

ដោយលោក ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។