ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ និងលោកស្រី​ អញ្ជេីញជាអធិបតី​ក្នុងពិធីបញ្ចុះបឋមសិ លាសាងសង់អាគារធ្វេីការមួយខ្នងនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង

(បាត់ដំបង) :នៅព្រឹកថ្ងៃចន្ទ ១០ រោចខែស្រា​ព​ណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥​៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២​០​២២ នេះដោយមានតម្រូវការចាំបាច់ចំ​ពោះមុខក្នុងការ បំពេញភារកិច្ចប្រចាំថ្ងៃ របស់ថ្នាក់ដឹកនាំ​ក៏ដូចមន្រ្តីនគរបាលចណុះស្នងការដ្ឋាន​ លោកឧត្តម​សេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នង​ការ​នគរបាលខេត្តបាត់​ដំ​បង និងលោកស្រីជាភរិ​យា បានអញ្ជេីញជា អធិបតីក្នុងពិធីក្រុងពាលីបញ្ចុះ​បឋមសីលាសាងសង់អា​គារ​ធ្វេីការចំនួន០១​ខ្នងមានចំនួ​ន​០៨ បន្ទប់ដោយមានទំហ៊ំទទឹងប្រវែង៦,៣០ម៉ែត្រនិងបណ្តោយប្រវែង ៣៣ម៉ែត្រ ស្ថិតនៅក្នុងបរិ​វេ​ណ ស្នងការដ្ឋានន​គរ​បាលខេត្តបាត់ដំបង ។

ក្នុងពិធីនេះមានលោក​ លោកស្រី ជា​ស្នងការរង លោកអនុប្រធានផែន​ នា​យ​ នាយរងការិយាល័ យ ជំនាញចំណុះស្នងការដ្ឋានព្រមទាំងលោក​លោក​ស្រី​ជាភ្ញៀវកិត្តិយ​ស និងកងកម្លាំងនគរបាល​ ព្រមទាំង​ក្រុមការងារសាងសង់យ៉ាងច្រេីនកុះករ។

តាយរយៈខ្លឹមសារនៃលិខិតអំពាវនាវ​ ចុះថ្ងៃទី១៥ខែ​សី​ហា​ឆ្នាំ​២០២២​របស់ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ដែលស្នេីសុំនូវការចូលរួមជាថវិកាឬសម្ភារៈ​ពីកង​កម្លាំងនគរបាល​ ក៏ដូចជាអាជីវករព្រមទាំងសប្បុរ​សជននានានោះ​ រហូតមកដល់ពេលនេះមានការចូលរួមនូវថវិកានិងសម្ភារៈបានមួយ​ចំនួនហេីយ​ ទេីបថ្ងៃនេះ​ ផ្តេីមរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលានេះឡេីង​ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។