ព័ត៌មានជាតិ

ក្រុមការងារយុវជនគណបក្សក្រុង បានចុះសួរសុខទុក្ខនិងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋ ជួបការលំបាក នៅតាមខ្នងផ្ទះ

(កំពង់ចាម) ៖ នៅរសៀលថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារយុវជនគណបក្សក្រុង និងក្រុមការងារយុវជនស្នូលសង្កាត់ (យុវជនបច្ចេកទេស)បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជួបការលំបាក នៅតាមខ្នងផ្ទះ និងបាននាំយកអំណោយ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម បាននាំយកអំណោយ ទៅចែកជូនដល់សមាជិកគណបក្សជួបការលំបាក សរុប ២០០គ្រួសារ ក្នុងនោះ៖
១ សង្កាត់កំពង់ចាម ៤១គ្រួសារ
២ សង្កាត់សំបួរមាស ៥៤គ្រួសារ
៣ សង្កាត់បឹងកុក ៦០គ្រួសារ
៤ សង្កាត់វាលវង់ ៤៥គ្រួសារ
*ក្នុងនោះមួយគ្រួសារទទួលបាន
១/,អង្ករចំនួន ២៥គីឡូក្រាម
២/,មី ១កេស
៣/,ត្រីខ ១យួរ
៤/,ទឹកសុីអុីវ ១យួរ
៥/,ទឹកត្រី ១យួរ និង
៦/,ថវិកាចំនួន៥០,០០០រ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។