ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមពិធីប្រកាសប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣

តបតាមការអញ្ជើញរបស់គណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ ដែលពិធីនេះប្រព្រឹត្តទៅនៅស្នាក់ការគណបក្សត្បូងឃ្មុំ ។

សូមជម្រាបថា ឯកឧត្តម ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ត្រូវបានចាត់តាំងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។