ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វេទិកាភាពជាអ្នកដឹកនាំអាស៊ាននិងភាពជាដៃគូអាស៊ានឆ្នាំ២០២២ បង្ហាញពីភាពជាអ្នកដឹកនាំ និងភាពជាដៃគូក្នុងតំបន់អាស៊ានទាំងមូល

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា បានផ្តល់ឱកាសឱ្យយើងពិភាក្សាអំពីការរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមក្នុងតំបន់ និងក្នុងសកល ក៏ដូចជា ការរួមគ្នាចាប់យកឱ្យអស់លទ្ធភាពនូវកាលានុវត្តភាពថ្មីដែលបានលេចចេញឡើងដូចជា សម្ទុះដ៏លឿននៃឌីជីថល និងកើនឡើងនៃទំហំធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ឆ្លៀតក្នុងឱកាសនេះ សូមប្រកាសបើកជាផ្លូវការនូវ ក្លឹបសេដ្ឋកិច្ចអាស៊ាន ដើម្បីលើកកម្ពស់សមារណកម្មសេដ្ឋកិច្ចអាស៊ានឱ្យកាន់តែជិតស្និត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងដទៃពាក់ព័ន្ធនឹងសរសរស្តម្ភសេដ្ឋកិច្ច៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។