ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំ ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ខេត្តកំពង់ចាម

(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំ ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង ស្រុក ប្រធានករិយាល័យភូមិបាលក្រុង ស្រុក ប្រធានក្រុមវាល មេឃុំ ចៅសង្កាត់ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជុំរុញឱ្យមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានលឿនតាមផែនការរបស់ក្រសួង ចំនួន៦ម៉ីនក្បាលដី ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម។ ឯកឧត្តម ក៏បានស្នើឱ្យអាជ្ញាធរសរមូលដ្ឋាន ចូលរួមសហការណ៍ ក៏ដូចជាការជួយតាមពិនិត្យតាមដាននូវសកម្មភាពរបស់ក្រុមការងារចុះបញ្ជីដីធ្លីនូវពេលជួបបញ្ហាដោយប្រការណាមួយ ដើម្បីធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។